បង្ក្រាបទីតាំងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើខ្នាតតូចគ្មានច្បាប់អនុញ្ញាត

ខេត្តឧត្តរមានជ័យ៖ បទល្មើសព្រៃឈើក្នុងពេលបច្ចុប្បន្ននេះ បានកក្រើកឡើងវិញ ជាបណ្ដើរៗ ដោយក្នុងនោះ កម្លាំងអាវុធហត្ថ បង្ក្រាបទីតាំងសិប្បកម្មកែច្នៃ ផលអនុផល និងបង្ក្រាបឈើតាមទូក ព្រៃឈើខ្នាតតូចគ្មានច្បាប់អនុញ្ញាត។

ប៉ុន្តែក្នុងពេលបង្ក្រាបនោះ កម្លាំងមានសមត្ថកិច្ចមិនអាចចាប់បានជនល្មើសយកមកផ្ដន្ទាទោសបានទេ គឺហាក់បីដូចជាជនល្មើសបានដឹងខ្លួនមុនុ ហើយបានរត់គេចភៀសខ្លួនបាត់ពីកន្លែងកើតហេតុ មុនសមត្ថកិច្ចទៅដល់។
បាទតាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក អន្លង់វែង ១៥នាក់ដឹកនាំរួមដោយ លោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងចំរុះ ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ។

ខ្នាតតូចគ្មានច្បាប់អនុញ្ញាតចំនួន ៤កន្លែង ៖ ១-ឈ្មោះ ស៊ុន សារ៉ាយ ភេទស្រី អាយុ ៣៨ឆ្នាំ ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លទ្ធផលដកហូតមានតុការិយាល័យ ១៨, ទូតាំង ០៤, ទូខោអាវ ០២, គ្រែ ០៣ ។ 
២-ឈ្មោះ លាង លីដា ភេទស្រី អាយុ ៣២ឆ្នាំ ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ លទ្ធផលដកហូតគ្រែ ១៣, គ្រែងឿ ០៤, តុមូល ២២, តុវែង ១៦, ទ្វា ០៣, សាឡុង ១៦, គ្រែព្រះនាង ០១, ក្បាលគ្រែ ០១, តុកទឹកតែ ១១, ហង្សតេ ១១, ទូ ១១, ថូ ១៤, សាឡុងកង់រទេះ ០១។ ៣-ឈ្មោះ សែ គឹមលាង ភេទស្រី អាយុ ៣៦ឆ្នាំ លទ្ធផលដកហូត៖គ្រែ ០៤, គ្រែព្រះនាង ០៥, តុកទឹកតែ ០៩, សាឡុង ០៦ឈុត, តុកការិយាល័យ ០៣, កៅអីលាវ ១៤៣, ទូសំអាង ០៣, ហង្សតេ ១៣៥, តុកបាយ ០៧, កូនគី ១៤, ទូតាំ ០៣, ទូខោអាវ ០២។ ៤-ឈ្មោះ ហេង សេដា ភេទស្រី អាយុ២៩ ឆ្នាំភូមិ ឃុំ ស្រុកជាមួយគ្នាលទ្ធផលដកហូត៖ តុបាយ ០៤, គ្រែ ០៨, សាឡុង ០១ឈុត, តុកការិយាល័យ ០១, ម៉ាស៊ីន និងតាបច្រៀក០១, រណាវៀល ០១, ឈើលេខមួយ ចំនួន១៥២ដុំ ស្មើនឹង ៦,២៦៣ ម៉ែតគូប។

បច្ចុប្បន្នម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបញ្ឈប់ ចំណែកឯវត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។
ចំណែកនៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានស្រុក កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ បានចុះឃាត់ចាប់បាន ទូកដឹកឈើ នៅតាមទន្លេសេសានចំនួន (០១គ្រឿង) ដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត្ត ស្ថិតនចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីដោយបានដកហូតទូក ចំនួន ០១ គ្រឿង និងម៉ាស៊ីន ម៉ាកហុងដា ១៣សេស ចំនួន ០១គ្រឿង, ឈើប្រភេទលេខ ១ស្រឡៅ ចំនួន ៣ដុំ (ជនសង្ស័យបានរត់គេចបាត់)។

វត្ថុតាង ប្រគល់ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវ ដើម្បីចាត់ការទៅតាមនីតិវិធី ៕




Post a Comment

0 Comments