កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង បើកទូរហ្គេមបាញ់ត្រី នៅមជ្ឈមណ្ឌលកោះពេជ្រ ជាលើកទី២

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងមជ្ឍមណ្ឌលកំសាន្តក្មេងលេង ស្ថិតក្នុងកោះពេជ្រ ដែលនៅផ្គើនគឃ្លើននឹងអាជ្ញាធរ ដែលខ្លួនធ្វើកិច្ចសន្យាមិនរកស៊ីដាក់ទូរហ្គេមប្រភេទស៊ីសងបែបនេះ នៅទីតាំងខ្លួន។

ក្នុងប្រតិបត្តិការនេះ ដកហូតទូរហ្គេមបាញ់ត្រី៦គ្រឿង និងឃាត់ខ្លួនអ្នកមើលការម្នាក់, បុគ្គលិក ស្រី៣នាក់ និងអ្នកលេងប្រុសស្រី៨នាក់ ដើម្បីអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេង។ ប្រតិបត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដឹកនាំពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សាយ ណូរ៉ា និងមានការចូលរួមដោយផ្ទាល់ពីអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន។

លោក ថេង សុថុល បានឲ្យដឹងថា បើកប្រតិបត្តិការនេះ ក្រោមបញ្ជាពីអភិបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហ្គេមក្មេងលេង មានបង្កប់ល្បែងស៊ីសងទូរបាញ់ត្រី ដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រ។ បច្ចុប្បន្នមេការ និងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងទាំងអស់ត្រូវបាន បញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតិវិធី៕













Post a Comment

0 Comments